Class Central is learner-supported. When you buy through links on our site, we may earn an affiliate commission.

UN CC:e-Learn

គោលនយោបាយឧស្សាហកម្មបៃតង៖ លើកកម្ពស់ភាពប្រកួតប្រជែង និងការប្រែធាតុជារចនាសម្ព័ន្ធ

via UN CC:e-Learn

Overview

តាមរយៈការរៀនសូត្របទពិសោធន៍ពីគោលនយោបាយឧស្សាហកម្មបៃតង ប្រទេសនានា​អាចបង្កើត​​បាន​អត្ថប្រយោជន៍ច្រើន​ពីគោលនយោបាយឧស្សាហកម្មបែបប្រពៃណី ហើយជាមួយគ្នានោះអាចពន្លឿនចរន្ត​​ងាកចេញពីផលិតកម្មឧស្សាហកម្មដែលបំភាយកាបូនខ្លាំង ឆ្ពោះទៅការ​ប្រើ​ប្រាស់​គំរូផ្សេងៗដែលមានចីរភាពជាងមុន ហើយតាមរយៈនេះ ជំរុញការធ្វើ​អន្តរកាល​ទៅរកសេដ្ឋកិច្ចបៃតង ព្រម​គ្នា​នឹង​​ការ​កាត់បន្ថយហានិភ័យបរិស្ថានបានច្រើនទៅថ្ងៃអនាគតទៀត​ផង។

Syllabus

សូមស្វាគមន៍!គោលនយោបាយឧស្សាហកម្ម — ឬនិយាយ​ម៉្យាង​ទៀតថា​ជា​វិធានការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែលមានគោលបំណងជំរុញវិស័យសេដ្ឋកិច្ចថ្មីៗ និងពន្លឿនការផ្លាស់ប្តូរជារចនាសម្ព័ន្ធ — ជាប្រពៃណីត្រូវ​បាន​ប្រើ​ប្រាស់​ជា​មធ្យោ​បាយ​ដើម្បីបង្កើនផលិតភាព, ជំរុញការប្រកួតប្រជែង និងលើកកម្ពស់កំណើនសេដ្ឋកិច្ច។ បច្ចុប្បន្ន គោលនយោបាយឧស្សាហកម្មបៃតងដើរ​តាមអភិក្រម​ដូចគ្នានៃការផ្លាស់ប្តូររចនាសម្ព័ន្ធដែលដឹកនាំដោយរដ្ឋ ទន្ទឹមគ្នា​នឹងការលើកកម្ពស់គោលដៅ​មាន​លក្ខណៈទូលំទូលាយជាងមុនផ្នែកសង្គម និងបរិស្ថាន។តាមរយៈការរៀនសូត្របទពិសោធន៍ពីគោលនយោបាយឧស្សាហកម្មបៃតង ប្រទេសនានា​អាចបង្កើត​​បាន​អត្ថប្រយោជន៍ច្រើន​ពីគោលនយោបាយឧស្សាហកម្មបែបប្រពៃណី ហើយជាមួយគ្នានោះអាចពន្លឿនចរន្ត​​ងាកចេញពីផលិតកម្មឧស្សាហកម្មដែលបំភាយកាបូនខ្លាំង ឆ្ពោះទៅការ​ប្រើ​ប្រាស់​គំរូផ្សេងៗដែលមានចីរភាពជាងមុន ហើយតាមរយៈនេះ ជំរុញការធ្វើ​អន្តរកាល​ទៅរកសេដ្ឋកិច្ចបៃតង ព្រម​គ្នា​នឹង​​ការ​កាត់បន្ថយហានិភ័យបរិស្ថានបានច្រើនទៅថ្ងៃអនាគតទៀត​ផង។ត្រូវបានរៀបចំឡើងដើម្បីជំរុញការរៀនសូត្រអំពីគោលនយោបាយឧស្សាហកម្មបៃតង នៅកម្រិតបច្ចេក​ទេសខ្ពស់ ហើយ​តម្រូវ​សម្រាប់​អ្នកប្រើប្រាស់ពីរប្រភេទ។ ទីមួយ មុខវិជ្ជា​នេះ​ផ្តល់ជូនសិក្ខាកាម​ម្នាក់ៗនូវឧបករណ៍ចំណេះដឹង និងគោលគំនិត សម្រាប់​យល់និងតម្រង់ទិស​នៃ​ការជជែកវែកញែកជាសកល អំពីការធ្វើទំនើបកម្មមូលដ្ឋានឧស្សាហកម្មនៃសេដ្ឋកិច្ចរបស់យើង។ ទីពីរ អ្នក​ផ្តល់​បាឋកថា និងគ្រូ ត្រូវបានលើកទឹកចិត្តឱ្យប្រើសម្ភារវគ្គសិក្សាទៅអនុវត្តនៅ​ក្នុង​ការ​បង្រៀនរបស់ខ្លួន ដោយច្របាច់​បញ្ចូលវាទៅក្នុងកម្មវិធីសិក្សានិង/ឬកម្មវិធីដែលមានស្រាប់ ក៏​បាន​ដែរ។. ប្រសិនបើអ្នក​ជួបការលំបាក ឬ​មានសំណួរផ្សេងៗ សូមចូលទៅកាន់ទំព័រជំនួយការ​របស់​យើង។តើអ្នកនឹងរៀនសូត្របានអ្វីខ្លះពីមុខវិជ្ជា​នេះ?សម្ភារនៃមុខវិជ្ជានេះត្រូវ​បាន​សម្រិត​សម្រាំងឡើងដើម្បីឈានទៅសម្រេច​គោលបំណងនៃការរៀនសូត្រ​ដូចខាងក្រោមនេះ៖ពន្យល់ហេតុផលនៅពីក្រោយការជំរុញឧស្សាហកម្មបៃតងឱ្យឈានទៅមុខ​វែកញែកភាពខុសគ្នា​នៃគោលំនិតធំៗពាក់ព័ន្ធទៅនឹង​គោលនយោបាយឧស្សាហកម្មរំលេចឡើងនូវភស្តុតាង​សំអាងលើបទពិសោធន៍​នៅ​ក្នុង​ការ​គាំទ្រ​ឱ្យមានកំណែទម្រង់គោលនយោបាយញែក​ឧបករណ៍គោលនយោបាយទៅតាមផ្នែកផ្សេងៗគ្នាដើម្បីលើកស្ទួយឱ្យមានការផ្លាស់ប្តូរជារចនាសម្ព័ន្ធធ្វើ​ការ​វាយតម្លៃ​ការគិតគូរជាយុទ្ធសាស្ត្រ​ក្នុងអំឡុងពេលរៀបចំតាក់តែង, ការ​អនុវត្ត និង​ការ​វាយ​តម្លៃ​គោល​នយោបាយគូសរំលេចឱ្យឃើញនូវទំនាក់ទំនង​រវាង​គោលនយោបាយឧស្សាហកម្មបៃតង និង​ពាណិជ្ជកម្មសង្ខេបរចនាសម្ព័ន្ធមុខវិជ្ជាមុខវិជ្ជានេះ​មានទិដ្ឋភាពមួយទូលំទូលាយ​ស្តីពី​ការគិតគូរ​គោលគំនិតធំៗ និង​គោលគំនិតឆ្លង​កាត់​បទពិសោធន៍ នៅក្នុង​រង្វង់​នៃការ​ជជែកវែកញែកនៅកម្រិត​សកលអំពី​គោលនយោបាយ​ឧស្សាហកម្ម​បៃតងនាពេលបច្ចុប្បន្ន ហើយ​វា​មាន​អមទៅដោយ​ម៉ូឌុល​ចំនួន​៥ ដែលម៉ូឌុលនីមួយៗលៃលកជាមួយ​កម្រងសំណួរជាក់លាក់៖ ១. គោលនយោបាយឧស្សាហកម្ម៖ បញ្ហា​ប្រឈម និង​កាលានុវត្តភាព ២. គោលនយោបាយឧស្សាហកម្ម៖ គោលគំនិតគ្រឹះy ៣. ការអភិវឌ្ឍជាយុទ្ធសាស្ត្រនៃគោលនយោបាយឧស្សាហកម្មបៃតង ៤. បរិធាននៃគោលនយោបាយឧស្សាហកម្មបៃតង៥. គោលនយោបាយឧស្សាហកម្មបៃតង និង​ពាណិជ្ជកម្ម

Reviews

Start your review of គោលនយោបាយឧស្សាហកម្មបៃតង៖ លើកកម្ពស់ភាពប្រកួតប្រជែង និងការប្រែធាតុជារចនាសម្ព័ន្ធ

Never Stop Learning.

Get personalized course recommendations, track subjects and courses with reminders, and more.

Someone learning on their laptop while sitting on the floor.